THANKS FOR CHOOSING SRUOL.COM

Advertisement

មហាវណ្ណកម្មរឿង រាមកេរ្តិ៍ (រាមាយាណៈ) - អក្សរសិល្ប៍​ខ្មែរ, Ramayana: The Legend of Prince Rama

.

រឿងនេះ​មានច្រើនភាគណាស់ ដូច្នេះ សូមលោកអ្នកតាមដាន​តាមភាគមួយៗ​តាមថ្ងៃចុះ ខ្ញុំនឹងខំព្យាយាម ធ្វើ និងដាក់ចុះផ្សាយជូន​ជារៀងរាល់ថ្ងៃ តាមសមត្ថភាព​ដែល​អាច។ ព្រោះថា រឿងនេះ ខ្ញុំត្រូវ​កាត់តសារជាថ្មី ដោយរឿងចាស់ រូបភាពមិនច្បាស់ ព្រិលៗ ដូច្នេះ​ទើបខ្ញុំសម្រេច ទាញយករឿងជា​ភាសា​ឥណ្ឌា រួចមកដាក់បញ្ចូលសំលេង (ខ្មែរ) ចាស់វិញ ដូច្នេះហើយ សូមទានមេត្តាអភ័យទោសផងចុះ!

មហាវណ្ណកម្មរឿង រាមកេរ្តិ៍ (រាមាយាណៈ) - អក្សរសិល្ប៍​ខ្មែរ, Chuop ream Choup leak រាមជួបលក្ខណ៍ - ភាពយន្តខ្មែរ

សង្ខេប​រឿង​រាមកេរ្តិ៍

រាមាយណៈ” (ដំណើរ​របស់​អាទិទេព​រ៉ាម៉ា ដែល​​ជា​អវតា​របស់​ព្រះនារាយណ៍ ឬ​វិស្ណុ) ជា​ពាក្យ​ស្លោក​សំស្ក្រឹត​ មាន​ស្លោក​ដល់ ២៤.០០០ ចែក​ជា​វគ្គ​មាន ៥០០ ជា​កណ្ឌ​មាន​ ៦ ជា​មហាកាព្យ​ដ៏​ពិរោះ ជា​ទី​គោរព​រាប់អាន​របស់​ប្រជាជន​ទូទៅ​សព្វ​ទិសានុទិស ។

រឿង “រាមាយណៈ” នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​គេ​ស្គាល់​ថា “រាមកេរ្តិ៍” (កេរដំណែល​របស់​រៀមច្បង) ជា​រឿង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសាស្ត្រ ​ខ្មែរ តាំង​ពី​សម័យ​នគរភ្នំ សម័យ​មហានគរ រហូត​មក​ទល់​នឹង​បច្ចុប្បន្នកាល ។ រាមកេរ្តិ៍​ខ្មែរ​បាន​ ទទួល​យក​ទស្សនៈ​ព្រហ្មញ្ញសាសនា​មក​បកស្រាយ​ក្នុង​បរិបទ​ពុទ្ធសាសនា​ដោយ​ បង្ហាញ​ពី​តុល្យភាព​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​លោក​យើង​នេះ ពោល​គឺ​មិន​ឲ្យ​មាន​ខាងណា​ខុស​ឬ​ត្រូវ​ឡើយ ។ រឿង​រាមកេរ្តិ៍​ខ្មែរ​មាន​ចំណុច​ជាច្រើន​ខុស​ពី​រឿង​រាមាយណៈ​ឥណ្ឌា​ព្រោះ​ មាន​បញ្ចូល​វគ្គ​ឈុត​ឆាក​​មួយ​ចំនួន​ដែល​គ្មាន​ក្នុង​រាមាយណៈ​ដើម និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សកម្មភាព​របស់​ហនុមាន និង​នាង​សុវណ្ណមច្ឆា ហើយ​រឿង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​រ៉ាម៉ាគេន​របស់​សៀម និង​រឿង​ព្រះរាមព្រះលក្សណ៍​របស់​លាវ ។ ម្យ៉ាងទៀត រាមកេរ្តិ៍​ខ្មែរ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ពាក្យ​ពិត​សច្ចៈ​ជាង​ទំនៀមទម្លាប់​ប្រពៃណី​ ហូរហែ​តាំង​ពី​ដើម​ដល់​ចប់ ដែល​ពាក្យ​ពិត​សច្ចៈ​នេះ​​ជា​ការ​កាន់​គោរព​ជឿ​របស់​ខ្មែរ​ដើម ។
រឿង ​រាមកេរ្តិ៍​បាន​ជ្រួតជ្រាប​ទៅ​គ្រប់​ទម្រង់​នៃ​សិល្បៈ​ខ្មែរ ដូចជា ​កំណាព្យ​ចម្រៀង គំនូរ ចម្លាក់ របាំ និង​ល្ខោន ជាដើម ។ ជាក់​ស្ដែង​គេ​ឃើញ​​មាន​ការ​បង្ហាញ​ឈុត​ឆាក​​ស្ដីពី​រឿង​រាមកេរ្តិ៍​​​តាម​ រយៈ​ របាំព្រះរាជទ្រព្យ ល្ខោនខោល និង​ណាំស្បែក គំនូរ​នៅ​តាម​វត្តអារាម ព្រះបរមរាជវាំង និង​​​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា​ ដូចជា​ប្រាសាទ​បន្ទាយសំរែ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​មួយចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម​បច្ចុប្បន្ន ។

Ramayana - The Epic

Rama, the hero of the Ramayana, is a popular deity worshipped in the Hindu religion. Each year, many devout pilgrims trace his journey through India, halting at each of the holy sites along the way. The poem is not seen as just a literary monument, but serves as an integral part of Hinduism, and is held in such reverence that the mere reading or hearing of it, or certain passages of it, is believed by Hindus to free them from sin and bless the reader or listener.

According to Hindu (particularly the Vaishnava) tradition, Rama is an incarnation (Avatar) of the God Vishnu. The main purpose of this incarnation is to demonstrate the righteous path (dharma) for all living creatures on earth.

Arshia Sattar states that the central theme of the Ramayana, as well as the Mahabharata, is respectively Ram's and Krishna's hidden divinity and its progressive revelation.

*source wikipedia

About this movie
Genres:Animation & Cartoons, Family, Indian Cinema

Language:Khmer, (Cambodia)

Subtitles:English

Quality:360

តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ
  1. ព្រះបាទ​ទសរថ : ស្ដេច​សោយរាជ្យ​នៅ​នគរ​អយុធ្យា

  2. នាង​កោសកល្យា : អគ្គមហេសី​ព្រះបាទ​សសរថ មាតា​ព្រះរាម

  3. នាង​កៃកេសី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ភិរុត

  4. នាង​សមុទ្រទេវី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ព្រះលក្សណ៍ និង​សុត្រុត

  5. ព្រះរាម : រាជបុត្រ​ច្បង​របស់​ព្រះបាទ​ទសរថ និង​នាង​កោសកល្យា

  6. នាង​សិតា : រាជបុត្រ​ចិញ្ចឹម​របស់​ព្រះបាទ​ជនក នគរ​មិថិលា

  7. ព្រះលក្សណ៍ : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី

  8. ព្រះ​សុត្រុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី

  9. ព្រះភិរុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​កៃកេសី

  10. រាមលក្សណ៍ : បុត្រ​របស់​ព្រះរាម និង​នាង​សិតា

  11. ជប្បលក្សណ៍ : បុត្រ​ឥសី​ជប្ប ឥសី​រជ្ជប្រិតមុនី “វាល្មិកិ”

  12. សុមាន់តាន់ : មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះរាម

  13. សុមន្តរ : មន្ត្រី​ជាន់​ខ្ពស់​រាជ​បម្រើ​របស់​ព្រះរាម

  14. ព្រះជនក : ស្ដេច​គ្រងរាជ្យ​នៅ​នគរ​មិថិលា

  15. កូខ័ន : ថ្មើរ​ព្រៃ​ស្ដេច​នេសាទ រូប​អាក្រក់ ចិត្ត​ល្អ ជួយ​ព្រះរាមៗ​ទុក​ជា​បងប្អូន​បង្កើត

  16. ពិសិដ្ឋឥសី : ជា​រាជបុរោហិត ធ្វើ​សារ​យាង​ព្រះភិរុត​ចូល​នគរ​អយុធ្យា​វិញ​ដើម្បី​លើក​សព​សំស្ដារ ព្រះបិតា

  17. ពាលី : ស្ដេច​ស្វា គ្រងរាជ្យ​នៅ​ខាន់ខិនបូរី

  18. នាង​ទេពីតារា : មហេសី​សូគ្រីព តែ​ពាលី​ដណ្ដើម​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន

  19. សូគ្រីព : ស្ដេច​ស្វា ត្រូវ​ជា​ប្អូន​ពាលី

  20. អង្គទ : កូន​របស់​ពាលី និង​នាង​មណ្ឌោគិរី

  21. នាង​ស្វាហាយ : ម្ដាយ​ហនុមាន ត្រូវ​បណ្ដាសា​ព្រះឥសូរ ប្អូនស្រី​ពាលី

  22. ហនុមាន : ស្វា​ស ក្មួយ​ពាលី និង​សូគ្រីព

  23. មហា​ជម្ពូរាជ : ស្ដេច​ស្វា​ក្រឡេក​ឆេះ នៅ​ព្រៃ​ហេមពាន្ត

  24. គោ​អសុភរាជ : នៅ​ព្រៃ​ហេមពាន្ត​ដែល​ហនុមាន​ទៅ​យក​ទឹក​ម៉ូត្រ

  25. ជំពូពាន : ស្វា ហោរា​របស់​ព្រះរាម

  26. ខុនងិល : មេទ័ព​ឯក​របស់​មហាជម្ពូ​រាជ

  27. ខុននល : មេទ័ព ដៃ​ស្ដាំ​របស់​មហាជម្ពូរាជ

  28. និលឯក : មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម

  29. និលផាត : មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម

  30. រុក្ខរៈពានរ : មេទ័ព​ស្វា​ដែល​ព្រះរាម​ប្រើ​ឲ្យ​នាំ​ទ័ព​ស្វា​៥​ម៉ឺន​នាក់​ទៅ​បេះ​ផល្លា

  31. ជតាយុ : គ្រុឌ ជា​ជំនិះ​របស់​ព្រះនារាយណ៍

  32. ស្ដេច​កុក : ជា​អ្នក​ទទួល​បណ្ដាំ​នាង​សិតា បាន​ជួប​ព្រះរាម ព្រះលក្សណ៍

  33. នាង​សុវណ្ណមច្ឆា : ភរិយា​ហនុមាន “គំនូរ​នៅ​ព្រះវិហារ​ព្រះកែវមរកត”

  34. មច្ឆានព : កូន​ហនុមាន និង​នាង​សុវណ្ណមច្ឆា

  35. មហឹង្សរាជ : ស្ដេច​ក្របី នៅ​ព្រៃ​ហេមពាន្ត ឪពុក​របស់​ទូភី

  36. នាង​សន្តគិរី : ក្របី​ញី ប្រពន្ធ​មហឹង្សរាជ ម្ដាយ​របស់​ទូភី

  37. ទូភី : កូន​របស់​មហឹង្សរាជ និង​នាង​សន្តគិរី

  38. ពិរុណនាតា : ស្ដេច​នាគ នៅ​បាតាល​ភូជង្គនាគ យក​អាសា​ព្រះនាង​សិតា

  39. វាសុកី : ទេវតា​កាឡា​ខ្លួន​ជា​នាគ​ដើម្បី​ឲ្យ​អសុរ និង​ទេវតា​ទាញ​ព្រ័ត្រ​កូរ​សមុទ្រ​ទឹកដោះ “រូប​ចម្លាក់​នៅ​អង្គរវត្ត”

  40. នាគរាជ : រក្សា​ទឹក​នព​មហាសមុទ្រ​ដែល​ហនុមាន​ទៅ​ដណ្ដើម​យក​មក​ដើម្បី​ផ្សំ​ថ្នាំ​ព្យាបាល​ឲ្យ​ព្រះលក្សណ៍​ដែល​ត្រូវ​មោង្គស័ក​របស់​កុម្ភការណ៍

  41. ពិស្ណុការ : អ្នក​ធ្វើ​រាជរថ​ឲ្យ​ក្រុងរាពណ៍​ពេល​ដែល​រាពណ៍​បរ​រាជរថ​នាំ​នាង​សិតា​ទៅ​សមរភូមិ​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម

  42. ព្រះវាយុ : ឪពុក​របស់​ហនុមាន

  43. ឥសី​ពិស្វាមិត្ត : គ្រូ​របស់​ព្រះរាម និង​ព្រះលក្សណ៍

  44. ឥសី​ពារទ្វាឡ : ឥសី​ដែល​បាន​ជួយ​សម្រួល​ទុក្ខ​សោក​ព្រះរាម

  45. ឥសី​បញ្ចលិង្គ : សុំ​ចុះ​ចាញ់​ទូភី

  46. ឥសី​មគង្គ : ឥសី​ការពារ​សូគ្រីព អង្គ​ឥសី​ដែល​មាន​អង្គជាតិ​ស្លាប់

  47. ព្រះឥន្ទ្រ : បញ្ជា​ឲ្យ​អាត្ម័ន​ពាលី​ទៅ​កើត​នៅ​ស្ថានសួគ៌

  48. នាង​មេខលា : ទេពធីតា​រក្សា​សមុទ្រ

  49. ព្រះអាទិត្យ : បរ​រាជរថ​ទៅ​បំភ្លឺ​មនុស្ស តែ​ហនុមាន​មក​ឃាត់

  50. ពពួក​ទេវតា : ភិតភ័យ​រត់​ទៅ​អង្វរ​ព្រះឥសូរ

  51. ព្រះឥសូរ : បញ្ជា​លែង​នាគ​ពី​ទ្រុង​ទៅ​ដេញ​នាគ​ឥន្ទ្រជិត

  52. ព្រះឥន្ទ្រ : កាឡា​ខ្លួន​ជា​សត្វ​ព្រាយ​តៃសាក​ឲ្យ​ព្រះលក្សណ៍​យក​ថ្លើម​ទៅ​ថ្វាយ​ព្រះរាម

  53. ឥសី​រជ្ជប្រិតមុនី “វាល្មិកិ” : គ្រូ​របស់​ព្រះរាមលក្សណ៍ និង​ជប្បលក្សណ៍

  54. នាង​ទេពរម្ភា : ទេវតា​ដែល​ព្រះឥន្ទ្រ​ប្រើ​មក​កាឡា​ជា​ស្រី​ជំទង់​ជួយ​រំដោះ​រាមលក្សណ៍

  55. ក្រុងរាពណ៍ : ស្ដេច​យក្ស​សោយរាជ្យ​នៅ​នគរលង្កា

  56. នាង​មណ្ឌោលគីរី : អគ្គមហេសី​របស់​ក្រុងរាពណ៍ និង​មាតា​របស់​ឥន្ទ្រជិត

  57. ឥន្ទ្រជិត : បុត្រ​របស់​ក្រុងរាពណ៍ និង​នាង​មណ្ឌោលគីរី

  58. នាង​សុវណ្ណកាន់មយូរ៉ា : មហេសី​របស់​ឥន្ទ្រជិត “រូប​ក្នុង​ស្បែកធំ”

  59. ពិភេគ : ប្អូន​ប្រុស​របស់​ក្រុងរាពណ៍

  60. នាង​សុជាតា : មហេសី​ពិភេគ

  61. ក្រុងខរ : ប្អូន​រាពណ៍

  62. នាង​សុបនខា : ប្អូនស្រី​ក្រុងរាពណ៍​ដែល​ទៅ​ចែ​ចង់​ព្រះរាម ព្រះលក្សណ៍

  63. នាង​បញ្ញកាយ : កូន​ក្រមុំ​ពិភេគ រាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា​ស្លាប់​អណ្ដែត​ទឹក “រូបភាព​ក្នុង​ស្បែកធំ”

  64. កុំប៉ាន់ : ក្មួយ​ក្រុងរាពណ៍ ស្លាប់​ក្នុង​សមរភូមិ​ច្បាំង​ជាមួយ​ហនុមាន “ស្បែកធំ”

  65. វរុលកុមារ : ក្មួយ​ក្រុងរាពណ៍ “រូបចម្លាក់​ស្បែកធំ”

  66. កាមពាលី : ក្មួយ​ក្រុងរាពណ៍

  67. អតិកាយ : មេទ័ព​ក្រុងរាពណ៍

  68. មហារី : សេនា កូន​ទាហាន​របស់​រាពណ៍ កាឡា​ខ្លួន​ជា​ប្រើស

  69. រុក្ខសេន : មេទ័ព​យក្ស ឆ្មាំ​ព្រៃ

  70. ភិរាជ : យក្ស​យាម​ព្រំដែន ឆក់​យក​នាង​សិតា​ ច្បាំង​ជាមួយ​ព្រះលក្សណ៍ៗ​ទន់​ដៃ ព្រះរាម​ក៏​បាញ់​ស្លាប់​ទៅ

  71. ក្រុងជល័ម : យក្ស​មិត្ត​របស់​រាពណ៍ នៅ​ក្រៅ​ចក្រវាឡ

  72. រុក្ខសៈ : មន្ត្រី​របស់​រាពណ៍​ដែល​ឃាត់​មិន​ឲ្យ​រាពណ៍​សម្លាប់​នាង​សិតា​ដោយ​ខុស​ទំនៀម​ទម្លាប់​ក្នុង​ការ​សម្លាប់​អ្នកទោស

  73. នាង​វិតាសី : ប្អូនស្រី​ក្រុងរាពណ៍ យាម​ទ្វារ​ក្រុង​លង្កា ហារ​មាត់ បរបេមាត់​ខាងក្រោម​ដល់​បាតាល ខាងលើ​ជាប់​មេឃ

  74. ក្រុង​ខុនទូសណ៍ : មេទ័ព​របស់​ក្រុងខរ ព្រមទាំង​មេទ័ព​១៤​រូប និង​សេះ​៤​ក្បាល​ត្រូវ​ព្រះរាម​សម្លាប់​នៅ​សមរភូមិ

  75. ត្រីមុខ ឬ​តីស្វីរ : ជា​កូន​របស់​ក្រុងខរ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ព្រះរាម ព្រះលក្សណ៍

  76. រាមបរមសូរ : បុត្រ​របស់​ព្រះបាទ​មាកាតិ​សម្លុត​ព្រះបាទ​ទសរថ​ដែល​ចោទ​ព្រះបិតា​របស់​ព្រះរាម​ថា លួច​យក​ឈ្មោះ​មក​ដាក់​ឲ្យ​រាជបុត្រ​ព្រះអង្គ

  77. ក្អែក​កាកនាសូ : យក្ស​កាឡា​ខ្លួន​មក​បំផ្លាញ​អាស្រម​ឥសី​ពិស្វាមិត្រ

  78. កម្ពណ៍ : យក្ស “ស្បែកធំ” យក្ស​រាំង​ផ្លូវ​ព្រះរាម

  79. វ័នរាជ : យក្ស “រូប​ស្បែក​ធំ”

  80. អថិកាយ : យក្ស “រូប​ស្បែក​ធំ”

  81. មហាកាយ : យក្ស “រូប​ស្បែក​ធំ”

  82. គម្បីលីសាន់ : យក្ស “រូប​ស្បែក​ធំ”

  83. អធិបឡាំ : យក្ស “រូប​ស្បែក​ធំ”

  84. និន្ទសូរ : យក្ស “រូប​ស្បែក​ធំ”

  85. និន្ទវេក : យក្ស “រូប​ស្បែក​ធំ”

  86. វៃវេក : យក្ស “រូប​ស្បែក​ធំ”

  87. សុកច្ចា : យក្ស “ស្បែកធំ” ជាប់​ពន្ធនាគារ​របស់​ក្រុងរាពណ៍​ ហើយ​ត្រូវ​ក្រុងរាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា ហើយ​ត្រូវ​ឥន្ទ្រជិត​កាត់​សិរសា​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម

  88. ក្លាងមឿង ឬ​យក្ស​ភក្ខនេសៈ : យក្ស​សេនា​របស់​រាពណ៍​ដែល​ខ្លាច សន្សំ​តែ​សុខ

  89. នាង​អាតុល័យ : ប្អូនស្រី​របស់​រាពណ៍ កាឡា​ខ្លួន​ធ្វើ​ជា​នាង​សិតា បញ្ចុះបញ្ចូល​នាង​សិតា​ឲ្យ​គូរ​រូប​ក្រុងរាពណ៍

  90. ដំរី​ឰរាវ័ណ : ជំនិះ​របស់​ឥន្ទ្រជិត​នៅ​ពេល​ធ្វើ​ចម្បាំង​លើក​ចុងក្រោយ

  91. ប្រហេត : យក្ស​ហោរា​របស់​ក្រុងរាពណ៍

  92. ហាទរ : កូន​របស់​រាពណ៍ ច្បាំង​ជាមួយ​នឹង​អង្គត

  93. តិសិរ : កូន​ទី​៤​របស់​ក្រុងរាពណ៍ (កូន​ក្រុងរាពណ៍​ត្រូវ​ស្លាប់​ទាំងអស់)

  94. នរាគ័ត : កូន​ទី​៥​របស់​ក្រុងរាពណ៍

  95. មាហាក្បាល : កូន​ទី​៦​របស់​ក្រុងរាពណ៍

  96. ទូរមុខ : កូន​ទី​៧​របស់​ក្រុងរាពណ៍

  97. មុខក្ខ័ស : កូន​ទី​៨​របស់​ក្រុងរាពណ៍

  98. កុម្ភក្រធា : កូន​ទី​៩​របស់​ក្រុង​រាពណ៍

  99. មាលមាទ : យក្ស​សេនា​របស់​រាពណ៍

  100. ស័តពាលី : សេនា​របស់​ព្រះរាម ប្រយុទ្ធ​ជាមួយ​មាលមាទ

  101. ខុនជីព : មេទ័ព​ស្វា មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់

  102. ខុននន្ទ : មេទ័ព​ស្វា​មិន​ហ៊ាន​ទៅ​លង្កា​ដែរ​ពីព្រោះ​ខ្លាច​នាង​វិតាសី​ជា​ឆ្មាំ​នៅ​នគរ​លង្កា

{[['']]}

0 comments:

Post a Comment

ssssssss

Support : Home
Copyright © 2013. sruolnas - All Rights Reserved
Home | Photos | Music | Videos | Movies | Library | TV | Game
Proudly powered by Blogger