THANKS FOR CHOOSING SRUOL.COM

Advertisement

Home » ,

[ News ព័ត៌មាន ] ឆាយ លីដាឡែន Chaily Dalen's Interview in San Jose

.

[nw]

[youtube]KuiFy0zr4ss[/youtube]

ភ្នំពេញៈ បន្ទាប់ពីកញ្ញា ឆៃ លីដាឡែន បានទទួលរង នូវការបែកបាក់ស្នេហា ជាមួយបុរស កំពូលស្នេហ៍ អេឡិច ចិត្រា ដែលធ្លាប់តែផ្អែមល្ហែមជាមួយគ្នានោះ ឥឡូវ នេះ តារាស៊ិចស៊ី ឆៃ លីដាឡែន បានកំពុងតែប្រកាស រកអ្នកស្អំបេះដូងយ៉ាងបើកចំហ នៅលើទឹកដីអាមេរិក ហើយថែមទាំងនិយាយថា បើខ្លួន ទទួលបានជោគជ័យ និងមិន ត្រឡប់មកមាតុភូមិកំណើតវិញទេ។
បើយោងតាមវីដេអូ youtube ដែលមានរយៈពេលជាង ១២នាទី ដែល ឆៃ លីដាឡែន បាននិយាយនៅឯនាយសមុទ្រ បានឲ្យដឹងថា នាងកំពុងតែស្វះស្វែង រកម្ចាស់ចិត្ត ដែល អាចហៅម្យ៉ាង ទៀតថារកស្វាមីដើម្បីឲ្យខ្លួនគេ បានរស់នៅសហរដ្ឋអាមេរិក រួមទាំងមានជីវភាពធូធារនិងហ៊ីហាថែមទៀតផង។ សម្តីរបស់ ឆៃលី ដាឡែន បាននិយាយបែបលេងបន្លំមែនថា " ខ្ញុំខំជិះយន្តហោះពីប្រទេសខ្មែរ មកដល់អាមេរិកទី១ គឺដើម្បីច្រៀង និងសម្តែងជូនដល់បងប្អូនខ្មែរ ដែលរស់នៅទីនោះ ហើយមួយ ទៀតគឺដើម្បីរកម្ចាស់បេះដូងនៅទីនោះផង”។ យ៉ាងណាក៏ដោយ ភាពប្លែកភ្នែកមួយទៀត ត្រូវបានគេសង្កេតឃើញថា ឆៃ លីដាឡែន បានកែសម្រស់ដើមទ្រូងឲ្យ កាន់តែធំ ដើម្បីទាក់ទាញចិត្តបុរសអាមេរិក។
វីដេអូដដែល បានឲ្យដឹងទៀតថា នៅពេលដែលមានបងប្អូនខ្មែរ នៅទីនោះ សួរពីការវិលត្រឡប់ មកប្រទេសខ្មែរវិញ ដាឡែន បានប្រាប់ថា គម្រោងដែលនាងសម្រេច មកប្រទេសកម្ពុជាវិញ គឺនៅថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្តែនាងបែរជាបង្ហើបប្រាប់ថា នាងមិនចង់ត្រឡប់មកខ្មែរវិញទេ ប្រសិនរកបានម្ចាស់ស្នេហ៍នៅទីនោះ តែបើរកមិនបាន នាងប្រហែលជាត្រឡប់មកវិញ ជាមួយនិងភាពខកចិត្តមិនខាន។
បើទោះបីជា កញ្ញា ឆៃ លីដាឡែន នាពេលកន្លងមកនាង ធ្លាប់ជួបស្នេហាមិនសមបំណង ដោយសម្រេចចិត្តដើរផ្លូវផ្សេងគ្នា ជាមួយអតីតគូរស្នេហ៍ ដែលគេស្គាល់ថាជា បុរសរូបសង្ហា អេឡិច ចិត្រា ដោយសារតែ មិនអាចផ្សះផ្សាគ្នាបាន ដោយសារមានអ្នកទី៣ ចូលជ្រៀតជ្រែក។
អ្នកតាមដាន ក្នុងវិស័យសិល្បៈ បាននាំគ្នានិយាយថា ការបែកបាក់នេះ គឺដោយសារតែមានកញ្ញា គឹម លីហ្សា បានជ្រៀតចូល។ ហើយកាលពីដើមខែ កក្កដា ឆ្នាំ ២០១១ ឆៃ លីដាឡែន និង គឹម លីហ្សា ក៏បានមានទំនាស់ ពាក្យសម្តីគ្នា មួយប្រាវ ខណៈដែល អ្នកទាំង៣ ធ្វើដំណើរទៅ សម្តែងនៅ ខេត្តសៀមរាប ដោយ លោក អេឡិច ច័ន្ទត្រា យកចិត្តទុកដាក់ និងស្និទ្ធស្នាល ជាមួយ លីហ្សា ជាងកញ្ញា ឆាយលី ដាឡែន ទៅទៀត ដូចនេះហើយ ទើបធ្វើឲ្យមាន ភ្លើងប្រច័ណ្ឌ កើតឡើង ។ ជាង នេះទៅទៀត នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អេឡិច ចិត្រា និង គឹម លីហ្សា គឺជាដៃគូដ៏សក្តិសមមួយ នៅពេលដែលគេទាំងពីរ ឡើងឆាកសម្តែងរួម គ្នាមិនដែលដាច់៕

{[['']]}

0 comments:

Post a Comment

ssssssss

Support : Home
Copyright © 2013. sruolnas - All Rights Reserved
Home | Photos | Music | Videos | Movies | Library | TV | Game
Proudly powered by Blogger